Friday, February 14, 2014

ប្រវតិ្តរបស់ អ្នកបំរើតាមយន្តហោះ Air Hostess

បើចង់និយាយត្រូវតែចាប់និយាយពីឆ្នាំ ១៩១២ នៅប្រទេស អាឡឺម៉ង់ ដែលបានបង្កើតឲ្យមានការ ធ្វើដំណើរនៅលើអាកាសលើកដំបូងក្នុងលោកដោយ កាប៉ាល់បាឡុង AirShip​​ ដោយបានដាក់​ដំណើរការនៅតែក្នុងប្រទេសប៉ុណ្ណោះដេលមានលក្ខណះហឺហាសម្រាប់អ្នកមាន និងមានល្បឿន លឿនជាងរថទេះភ្លើង


ដោយសារតែសម័យនោះអ្នកធ្វើដំណើរសុទ្ធតែជាអ្នកមាន និង អ្នកមានកិត្តិយសក្នុងសង្គម ផ្នែក AirSHIP ក៏ត្រូវការអ្នកជំនួយការតាមការហោះហើរមកចាំ បំរើ ដែលហៅថា Flight Attendant  ដែល ជាបុរសជនជាតិអាឡឺម៉ង់ដំបូងគេបង្អស់ គឺលោក Heinrich Kubis​  ស្ថិតក្នុងតួនាទីជា Steward 

បុរសឈរពាក់អាវពណ៏ខ្មៅ

តែអ្វីដែលយើងចង់និយាយគឺរឿងរបស់ Air Hostess មិនមែនរបស់  Steward ទេ ហើយដោយសារតែ អ្នកបំរើភ្ងៀវតាមយន្តហោះ ភាគច្រើនជាស្រ្តី ដូចនេះហើយបានជាគេមិនហៅថា  Steward  ដោយគេបាន
ហៅថា Stewardess រឺ Air Hostess នឹងឯង

ដោយសារដំណែងនេះស្ទើរតែគ្មាននៅលើលោកនេះទៅហើយ ហើយដោយសារតែនារីម្នាក់នេះបានធ្វើ
ឲ្យកើតឡើងនៅអាជីពនេះ រហូតដល់ពេលបច្ចុប្បន្ន ហើយអ្វីដែលត្រូវនិយាយត គឺជាដើមកំណើតនៃ ការ
បើកបរតាមយន្តហោះនៅ អាមេរិចនៅឆ្នាំ ១៩២៦ តាមជើងយន្តហោះបែបងាយៗ គឺ ក្នុងយន្តហោះមាន
កាពីតែនម្នាក់ អ្នកបំរើម្នាក់ដោយបំរើអ្នកជិះប្រមាណ ២០​នាក់ ដោយសារតែយន្តហោះសម័យនោះ នៅមានកំរិត ហោះបានត្រឹមតែ ៥០០០ ហ្វុតតែប៉ុណ្ណោះក្នុងកំពស់នោះ អាកាសធាតុមិនល្អ ប្រែប្រួល​ណាស់ ជិះរលាក់ ពុលរលកពេញនឹងឯង ដូចនេះហើយសេវាកម្មបំរើតាមយន្តហោះក៏មានតម្រូវការខ្ពស់​ដែរ នៅឯអាឡឺម៉ង់ក៏ត្រូវការ Steward ជាបុរសនៅឆ្នាំ ១៩២៨ ចំណែកឯ អាមេរិចវិញនៅឆ្នាំ ១៩៣០ វិញ
ជើងហោះហើររបស់ក្រុមហ៊ុន  Boeing Air Transport  ក្រោយមកប្តូរឈ្មោះទៅជា United Airlines 
ចង់ជួលអ្នកបំរើតាមយន្តហោះ ក៏ធ្វើឲ្យរបរ Air Hostess កើតមានឡើងតែម្តងទៅ

នារីឈ្មោះ Ellen Church វ័យ ២៦ ឆ្នាំ ជនជាតិអាមេរិច ជាស្រ្តីដំបូងគេ ដែលដើរតួនាទីនេះ ដំបូងឡើយ​នាងជាអ្នកព្យាបាលជំងឺ  Nurse អ្នកមើលថែ ដោយចង់ក្លាយជាអ្នកជអ្នកបើកយន្តហោះ ក៏បានទៅស្នើរសុំ ក្រុមហ៊ុន  Boeing Air Transport  រៀនធ្វើជា Pilot តែដោយសារ គេមិនយកស្ត្រីជាអ្នកបើកបរទេ ហើយគេក៏នឹកឃើញ ចង់ឲ្យមានអ្នកបំរើតាមយន្តហោះដូចនៅ អាឡឺម៉ង់ដែរ ក៏សម្រេចចិត្តយកនាង មកធ្វើការទៅ ដោយអ្នកគ្រប់គ្រងពេលនោះក៏គឺ លោក  Steve Stimpson 



គេក៏សម្រចចិត្តជួលនាងចំណួន ៣ ខែ ដោយសារតែនាងធ្វើការបានល្អ ជួយបានច្រើន នូវការថែរក្សា អ្នកពុលយន្តហោះ គេក៏សម្រេចជួលនាងបន្តទៀត ហើយឲ្យនាងទៅរក អ្នកព្យាបាល ៧ នាក់មកថែម ទៀត បានធ្វើឲ្យនាងក្លាយជា Air Hostess ដំបូងគេក្នុងលោក



ប្រែសម្រួលជាខេមរភាសាដោយ ខ្ញុំបាទ សឿត រស្មី
តាមដោយ http://trachoo.com/2014/02/14/how-air-hostess-happened-into-this-world/


















Monday, February 10, 2014

Angkor WAT found!!!

សេ្តចខ្មែរពីអតីតកាល បានបោះបង់ រាជធានីរបស់ខ្លួន នៅសៀមរាប រួចទៅសង់រាជធានីថ្មី នៅចតុមុខ ហើយក៏បំភ្លេចចោល នូវរតនបិតិកភណ្ឌជាតិ រហូតដល់ថ្ងៃ ដែលលោក Henri Mouhot បានមកស្រាវជ្រាវ រកឃើញប្រាសាទអង្គរ ឈរកណ្តាលព្រៃស្រោង នៅឆ្នាំ១៨៦០។ ពេលនោះ លោក ហង់រី បានគូរនិងថត ផ្តិតយករូបភាពផ្សេងៗ ទៅបង្ហាញពិភពលោក តាមរយៈ ការបោះពុម្ពសៀវភៅ តាមការបោះពុម្ពកាតប៉ុស្តាល់ និង ការតាំងពិពណ៌អន្តរជាតិ នៅប្រទេសបារាំង។ គិតទៅ លោកហង់រី ម៉ូហូ មានគុណបំណាច់មហិមា ដល់ប្រទេសខ្មែរ ដោយបានបន្សល់ ស្នាដៃរបស់លោក ជាច្រើនរាប់មិនអស់ ដើម្បីដាស់ស្មារតីខ្មែរ អោយវិលបែរ មកសាងមោទភាពជាតិ របស់ខ្លួនសាជាថ្មី ឡើងវិញម្តងទៀត!!

Monday, February 3, 2014

រមណីយដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង​

រមណីយដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង​មាន​៣ប្រភេទ​សំរាប់​ភ្ញៀវ​ទេសចរ​ទស្សនា​កំសាន្ត

បូព៌ា
រមណីយដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង



ខេត្ត​បាត់ដំបង ៖ «បាត់ដំបង» ជា​ឈ្មោះ​ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ព្រេង​បុរា​ណនិទាន «តា​ដំបង​គ្រញូង» ។ បើ​យោង​តាម​សិលា​ចារិក K205, K206, K211, K214 ទឹកដីខេត្ត​បាត់ដំបង រួមមាន​មួយ​ផ្នែក​ស្ថិត​នៅ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​​នៃបឹង​ទន្លេ​សាប​ជា​អតីត​ទឹកដី «អាមោឃៈ​បុរៈ និង​មួយ​​ផ្នែក​ទៀត​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​​ ជា​ចំណែក​មួយ​នៃ​អតីត​ «ភិម​បុរៈ» ។ នៅ​ក្នុង​សៀវ​ភៅ​ព័ត៌​មាន​​ទេសចរណ៍​របស់​ខេត្ត​បាត់ដំបង​បានសរសេរ​ថា តាម​ការ​ស្រាវជ្រាវ​ ខេត្ត​បាត់ដំបងប្រហែល​ជា​​ទឹក​ដី​មួយ​ឯករាជ្យ​ពាក់​កណ្តាល​ និង​ចំណុះ​ឱ្យ​​នគរ​ចេនឡា​ពាក់​កណ្តាល​នៅ​ដើមសតវត្ស​ទី​៦ ។ នៅ​​ចំ​កណ្តាល​ទី​រួម​ខេត្ត​បាត់ដំបង​បច្ចុប្បន្ន គឺ​ជា​ទីក្រុង​បុរាណ​ដ៏​ចំណាស់​មួយ​​ដែលត្រូវ​​បាន​ប្រសិទ្ធនាម​ថា «ទីក្រុង​បេតិ​កភណ្ឌ​ដ៏​ប្រណីត» ក្នុង​ក្រសែ​ភ្នែក​ទេសចរគ្រប់រូប​ និង​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​សំណង់បេតិ​កភណ្ឌ​ដូចជា ​អគារ​សាលាខេត្ត​ចាស់ ស្ពាន ថ្នល់​ ផ្ទះ​ល្វែង​រាប់​រយ​ខ្នង ដែលជា​រចនា​បថ​ល្អ​ឯក ដង​ស្ទឹង​​សង្កែ​​ដែល​ហូរ​កាត់​ជា​ច្រើន​តំបន់​រមណីយដ្ឋាន​ប្រសាទ​បុរាណ ភ្នំ ល្អាង​ភ្នំ ធម្មជាតិ វប្បធម៌ ទំនៀម​ទំលាប់ និង​ជីវភាព​រស់​នៅ​របស់​ម្ចាស់​​ស្រុក​​ជា​ដើម ។
លោកម៉ក់ ស៊ីណា​រ៉ា អនុប្រធាន​មន្ទី​រទេសចរណ៍​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា បច្ចុប្បន្ន​​រមណីយដ្ឋាន​នៅ​ក្នុងខេត្ត​បាត់ដំបង​មាន​ប្រហែល​៣០​​កន្លែង​ ប៉ុន្តែមាន​ប្រហែល​២០​កន្លែង​ប៉ុណ្ណោះ​ដែលភ្ញៀវ​ទេសចរ​តែងធ្វើ​ដំណើរ​ទៅ​ ទស្សនាកំសាន្ត​ ។ លោក​ម៉ក់ ស៊ី​ណារ៉ា បាន​ថ្លែង​ទៀ​តថា តំបន់ទេសចរ​ណ៍​ខាង​លើ​នេះ​បាន​ត្រូវ​បែង​ចែក​៣​ប្រភេទ​ គឺ​១-មរណីយដ្ឋាន​បែប​វប្បធម៌​​ ២-​រមណីយដ្ឋាន​បែប​ធម្មជាតិ​ពិតៗ និង​៣-​រមណីយដ្ឋាន​បែប​កែច្នៃ...។ លោក​អនុ​ប្រធាន​​រូបនេះបានបញ្ជាក់​ប្រាប់​ពី​លក្ខណៈ​រមណីយដ្ឋាន​​នីមួយៗ​ថា រមណីយដ្ឋាន​បែប​វប្ប​ធម៌​មានដូចជាប្រាសាទ​បុរាណ​ ផ្ទះ​បុរាណ ឬ​ភូមិ​វប្បធម៌​​ សារ​មន្ទីរ​ ទីវត្ត​អារាមចំណាស់ៗ ។ ប៉ុន្តែ​រមណីយដ្ឋាន​ធម្មជាតិ​ខ្លះ​ក៏​ជា​រមណីយដ្ឋាន​បែប​វប្បធម៌​ដែរ ព្រោះ​ជា​អតីត​បុរេ​ប្រវត្តិ​ ដូចជា​ល្អាង​ភ្នំ​ទាក់ទ្រាំង ដែលស្ថិ​ត​នៅ​ស្រុក​រតន​មណ្ឌល​ជាដើម ។ រី​ឯរមណីយដ្ឋាន​​បែបធម្មជាតិវិញ ដូចជា រមណីយដ្ឋាន​បរិស្ថាន​សេក​សក រមណីយដ្ឋាន​ជ្រលង​បុព្វ​តា រមណីយដ្ឋាន​ថ្ម​សំរូត រមណីយដ្ឋាន​ពពុះ​ពេជ្រចិន្តា ​និង​រមណីយដ្ឋាន​រាប់​សិប​កន្លែង​ទៀត ដែលសុទ្ធ​សឹង​ជា​រមណីយ​ដ្ឋាន​បែប​ធម្មជាតិពិតៗ ។ រមណីយដ្ឋាន​ទាំងនេះ​ភាគច្រើន​​នៅ​តាម​តំបន់​ព្រៃ​ភ្នំ ជាពិសេស​ស្ថិត​នៅ​តាម​ដង​ស្ទឹងសង្កែ ដែល​​ហូរកាត់​ស្រុក​បាណន់ ស្រុក​រតន​មណ្ឌល​ និងស្រុក​សំឡូត ។
ដោយ​ឡែក​​រមណីយដ្ឋាន​បែប​កែ​ច្នៃ​វិញ លោក​ម៉ក់ ស៊ី ណារ៉ា បាន​ពិពណ៌នា​​ថា វាគឺជា​រមណីយ​ដ្ឋាន​ដែល​យើង​កែច្នៃ​​រៀប​ចំ​តុបតែង​ឱ្យ​ក្លាយជា​តំបន់​ ទេសចរណ៍ ឧទាហរណ៍​ដូចជា​តំបន់​ទេស​ចរណ៍អា​ងកំពីងពួយនេះជា​ដើម ។ លោក​ថ្លែង​ថា តំបន់ទេសចរណ៍​អាងកំពីងកំពួយ​ ជា​ការ​កើត​ឡើងក្នុង​សម័យ​ខ្មែរ​ក្រហម ​(៣ឆ្នាំ ៨ខែ ២០ថ្ងៃ) ដែលពួក​មេដឹកនាំ​ខ្មែរ​ក្រហម​កេណ្ឌ​មនុស្ស​រាប់សែន​នាក់​ដាក់ប្រើកំលាំង​បាយ ​សុទ្ធ​សាធ ដើម្បី​លើក​ទំនប់ទប់​យកទឹក​ប្រើប្រាស់​បង្ក​បង្កើន​ផល​ ប៉ុន្តែ​រហូតមកទល់បច្ចុប្បន្ន​នេះ វា​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​ក្នុង​ខេត្តបាត់ដំបង ។ ប៉ុន្តែ​នៅ​តាម​រមណីយ​ដ្ឋាន​បែបធម្មជាតិខ្លះ​ក៏​​មាន​ការកែ​ច្នៃ​បន្ថែម​ ខ្លះៗ​ដែឬ ដើម្បី​ឱ្យ​តំបន់នេះ​មាន​សោ​ភ័ណ​ភាព​កាន់តែ​ប្រសើរ​ឡើង ។ ទោះជា​បែប​ណា​ បើ​យោងតាម​កា​រផ្តល់​ព័ត៌​មាន​ជាក់ស្តែង នៅ​តាម​តំបន់​ទេសចរណ៍​នីមួយៗ នៅ​ក្នុងខេត្ត​បាត់ដំបង គឺតំបន់ទេសចរណ៍​ដែល​ពេញ​និយម​បំផុត​នោះគឺមាន​តំបន់​ទេសចរណ៍​​បុរាណ​ប្រាសាទ​ បាណន់ តំបន់ទេសចរ​ណ៍​ធម្មជាតិ និង​បុរាណ​ភ្នំសំពៅ តំបន់ទេសចរណ៍​កែច្នៃ​អាង​កំពីង​ពួយ តំបន់ទេសចរណ៍​បែបធម្មជាតិ​សេកសក ជ្រលង​បុព្វ​តា និង​ការ​ដើរ​ទស្សនា​ផ្ទះ​បុរាណ​នៅ​ក្នុងទីក្រុង​បាត់ដំបងជាដើម ។
តំបន់​ទេសចរណ៍​ និងរមណីយដ្ឋាន​នានា​ត្រូវ​បានទទួល​ស្គាល់​ថា ជា​សសរ​ស្តម្ភ​មួយ​នៃ​សសរ​ស្តម្ភ​ទាំង​៥ ដែល​​អាច​ទ្រទ្រង់​​ដល់​ការ​អភិវឌ្ឍ​នៅ​ខេត្ត​បាត់ដំបង នាពេល​អនាគត ឬ​ក៏​យើង​អាច​និយាយ​បានថា «វិស័យទេសចរណ៍​មាន​សក្តានុ​ពល​ខ្ពស់​នៅក្នុង​ខេត្ត​បាត់ដំបង ​ដោយ​សារ​តែ​នៅ​ក្នុង​ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍​ប្លែកៗជា​ច្រើន ដែល​មាន​សក្តានុពល​ និង​លក្ខណៈ​ពិសេស​ផេ្សងៗ​គ្នា» ។ នៅ​ក្នុងអារម្ភកថា​របស់​លោក​ប្រាជ្ញ ចន្ទ អភិបាល​​ខេត្ត​បាត់ដំបង ដែល​សរសេរនៅ​ក្នុង​សៀវ​ភៅ​ «ផែន​ការ​អភិវឌ្ឍន៍ និង​ការការពារ​តំបន់ទេសចរណ៍​សំខាន់ៗនៅ​ក្នុងខេត្ត​បាត់​ដំបង» បាន​ថ្លែង​ថា «ទេសចរណ៍​ជាវិស័យ​មួយដែល​កំពុង​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ ល្បឿន​រីកលូតលាស់​នៃសេដ្ឋកិច្ច​តាម​រយៈ​​ផលប្រយោជន៍​នៃ​ទេសចរណ៍ បន្ទាប់ពី​វិស័យ​កសិកម្ម​» ។ លោក​បានថ្លែង​ទៀត​ថា «ដើម្បី​ជំរុញ​លើ​វិស័យ​នេះ ខេត្ត​បាត់​ដំបង​បាន​រៀប​ចំ ឯកសារ​ស្តីពី​ការ​អភិវឌ្ឍន៍​ និងការ​ការពារ​តំបន់​ទេសចរណ៍​​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែន​ដី សង្គម​​ស៊ីវិល ត្រូវតែ​ចូលរួម​គឺ​ក្នុងគោល​បំណង​​ជាមាគា៌ណែនាំ​មួយសំរាប់​ការ​អភិវឌ្ឍ និងការការពារ​តំបន់ទេសចរណ៍​នៅ​ក្នុង​ខេត្ត​បាត់ដំបង​របស់យើង​ប្រកប​ដោយ​ ចីរភាព៕
ប្រភព: http://kohsantepheapdaily.com.kh