ដោយសារតែសម័យនោះអ្នកធ្វើដំណើរសុទ្ធតែជាអ្នកមាន និង អ្នកមានកិត្តិយសក្នុងសង្គម ផ្នែក AirSHIP ក៏ត្រូវការអ្នកជំនួយការតាមការហោះហើរមកចាំ បំរើ ដែលហៅថា Flight Attendant ដែល ជាបុរសជនជាតិអាឡឺម៉ង់ដំបូងគេបង្អស់ គឺលោក Heinrich Kubis ស្ថិតក្នុងតួនាទីជា Steward
បុរសឈរពាក់អាវពណ៏ខ្មៅ
តែអ្វីដែលយើងចង់និយាយគឺរឿងរបស់ Air Hostess មិនមែនរបស់ Steward ទេ ហើយដោយសារតែ អ្នកបំរើភ្ងៀវតាមយន្តហោះ ភាគច្រើនជាស្រ្តី ដូចនេះហើយបានជាគេមិនហៅថា Steward ដោយគេបាន
ហៅថា Stewardess រឺ Air Hostess នឹងឯង
ដោយសារដំណែងនេះស្ទើរតែគ្មាននៅលើលោកនេះទៅហើយ ហើយដោយសារតែនារីម្នាក់នេះបានធ្វើ
ឲ្យកើតឡើងនៅអាជីពនេះ រហូតដល់ពេលបច្ចុប្បន្ន ហើយអ្វីដែលត្រូវនិយាយត គឺជាដើមកំណើតនៃ ការ
បើកបរតាមយន្តហោះនៅ អាមេរិចនៅឆ្នាំ ១៩២៦ តាមជើងយន្តហោះបែបងាយៗ គឺ ក្នុងយន្តហោះមាន
កាពីតែនម្នាក់ អ្នកបំរើម្នាក់ដោយបំរើអ្នកជិះប្រមាណ ២០នាក់ ដោយសារតែយន្តហោះសម័យនោះ នៅមានកំរិត ហោះបានត្រឹមតែ ៥០០០ ហ្វុតតែប៉ុណ្ណោះក្នុងកំពស់នោះ អាកាសធាតុមិនល្អ ប្រែប្រួលណាស់ ជិះរលាក់ ពុលរលកពេញនឹងឯង ដូចនេះហើយសេវាកម្មបំរើតាមយន្តហោះក៏មានតម្រូវការខ្ពស់ដែរ នៅឯអាឡឺម៉ង់ក៏ត្រូវការ Steward ជាបុរសនៅឆ្នាំ ១៩២៨ ចំណែកឯ អាមេរិចវិញនៅឆ្នាំ ១៩៣០ វិញ
ជើងហោះហើររបស់ក្រុមហ៊ុន Boeing Air Transport ក្រោយមកប្តូរឈ្មោះទៅជា United Airlines
ចង់ជួលអ្នកបំរើតាមយន្តហោះ ក៏ធ្វើឲ្យរបរ Air Hostess កើតមានឡើងតែម្តងទៅ
នារីឈ្មោះ Ellen Church វ័យ ២៦ ឆ្នាំ ជនជាតិអាមេរិច ជាស្រ្តីដំបូងគេ ដែលដើរតួនាទីនេះ ដំបូងឡើយនាងជាអ្នកព្យាបាលជំងឺ Nurse អ្នកមើលថែ ដោយចង់ក្លាយជាអ្នកជអ្នកបើកយន្តហោះ ក៏បានទៅស្នើរសុំ ក្រុមហ៊ុន Boeing Air Transport រៀនធ្វើជា Pilot តែដោយសារ គេមិនយកស្ត្រីជាអ្នកបើកបរទេ ហើយគេក៏នឹកឃើញ ចង់ឲ្យមានអ្នកបំរើតាមយន្តហោះដូចនៅ អាឡឺម៉ង់ដែរ ក៏សម្រេចចិត្តយកនាង មកធ្វើការទៅ ដោយអ្នកគ្រប់គ្រងពេលនោះក៏គឺ លោក Steve Stimpson
គេក៏សម្រចចិត្តជួលនាងចំណួន ៣ ខែ ដោយសារតែនាងធ្វើការបានល្អ ជួយបានច្រើន នូវការថែរក្សា អ្នកពុលយន្តហោះ គេក៏សម្រេចជួលនាងបន្តទៀត ហើយឲ្យនាងទៅរក អ្នកព្យាបាល ៧ នាក់មកថែម ទៀត បានធ្វើឲ្យនាងក្លាយជា Air Hostess ដំបូងគេក្នុងលោក
ប្រែសម្រួលជាខេមរភាសាដោយ ខ្ញុំបាទ សឿត រស្មី
តាមដោយ http://trachoo.com/2014/02/14/how-air-hostess-happened-into-this-world/
តាមដោយ http://trachoo.com/2014/02/14/how-air-hostess-happened-into-this-world/
No comments:
Post a Comment