រមណីយដ្ឋានក្នុងខេត្តបាត់ដំបងមាន៣ប្រភេទសំរាប់ភ្ញៀវទេសចរទស្សនាកំសាន្ត
បូព៌ា
រមណីយដ្ឋានក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ «បាត់ដំបង»
ជាឈ្មោះខេត្តដែលពាក់ព័ន្ធនឹងរឿងព្រេងបុរាណនិទាន «តាដំបងគ្រញូង» ។
បើយោងតាមសិលាចារិក K205, K206, K211, K214 ទឹកដីខេត្តបាត់ដំបង
រួមមានមួយផ្នែកស្ថិតនៅភាគខាងលិច
និងភាគពាយ័ព្យនៃបឹងទន្លេសាបជាអតីតទឹកដី «អាមោឃៈបុរៈ
និងមួយផ្នែកទៀតស្ថិតនៅភាគខាងត្បូងឆៀងខាងលិច
ជាចំណែកមួយនៃអតីត «ភិមបុរៈ» ។
នៅក្នុងសៀវភៅព័ត៌មានទេសចរណ៍របស់ខេត្តបាត់ដំបងបានសរសេរថា
តាមការស្រាវជ្រាវ
ខេត្តបាត់ដំបងប្រហែលជាទឹកដីមួយឯករាជ្យពាក់កណ្តាល
និងចំណុះឱ្យនគរចេនឡាពាក់កណ្តាលនៅដើមសតវត្សទី៦ ។
នៅចំកណ្តាលទីរួមខេត្តបាត់ដំបងបច្ចុប្បន្ន
គឺជាទីក្រុងបុរាណដ៏ចំណាស់មួយដែលត្រូវបានប្រសិទ្ធនាមថា
«ទីក្រុងបេតិកភណ្ឌដ៏ប្រណីត» ក្នុងក្រសែភ្នែកទេសចរគ្រប់រូប
និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយសំណង់បេតិកភណ្ឌដូចជា
អគារសាលាខេត្តចាស់ ស្ពាន ថ្នល់ ផ្ទះល្វែងរាប់រយខ្នង
ដែលជារចនាបថល្អឯក
ដងស្ទឹងសង្កែដែលហូរកាត់ជាច្រើនតំបន់រមណីយដ្ឋានប្រសាទបុរាណ
ភ្នំ ល្អាងភ្នំ ធម្មជាតិ វប្បធម៌ ទំនៀមទំលាប់
និងជីវភាពរស់នៅរបស់ម្ចាស់ស្រុកជាដើម ។
លោកម៉ក់ ស៊ីណារ៉ា
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងថា
បច្ចុប្បន្នរមណីយដ្ឋាននៅក្នុងខេត្តបាត់ដំបងមានប្រហែល៣០កន្លែង
ប៉ុន្តែមានប្រហែល២០កន្លែងប៉ុណ្ណោះដែលភ្ញៀវទេសចរតែងធ្វើដំណើរទៅ
ទស្សនាកំសាន្ត ។ លោកម៉ក់ ស៊ីណារ៉ា បានថ្លែងទៀតថា
តំបន់ទេសចរណ៍ខាងលើនេះបានត្រូវបែងចែក៣ប្រភេទ
គឺ១-មរណីយដ្ឋានបែបវប្បធម៌ ២-រមណីយដ្ឋានបែបធម្មជាតិពិតៗ
និង៣-រមណីយដ្ឋានបែបកែច្នៃ...។
លោកអនុប្រធានរូបនេះបានបញ្ជាក់ប្រាប់ពីលក្ខណៈរមណីយដ្ឋាននីមួយៗថា
រមណីយដ្ឋានបែបវប្បធម៌មានដូចជាប្រាសាទបុរាណ ផ្ទះបុរាណ
ឬភូមិវប្បធម៌ សារមន្ទីរ ទីវត្តអារាមចំណាស់ៗ ។
ប៉ុន្តែរមណីយដ្ឋានធម្មជាតិខ្លះក៏ជារមណីយដ្ឋានបែបវប្បធម៌ដែរ
ព្រោះជាអតីតបុរេប្រវត្តិ ដូចជាល្អាងភ្នំទាក់ទ្រាំង
ដែលស្ថិតនៅស្រុករតនមណ្ឌលជាដើម ។ រីឯរមណីយដ្ឋានបែបធម្មជាតិវិញ
ដូចជា រមណីយដ្ឋានបរិស្ថានសេកសក រមណីយដ្ឋានជ្រលងបុព្វតា
រមណីយដ្ឋានថ្មសំរូត រមណីយដ្ឋានពពុះពេជ្រចិន្តា
និងរមណីយដ្ឋានរាប់សិបកន្លែងទៀត
ដែលសុទ្ធសឹងជារមណីយដ្ឋានបែបធម្មជាតិពិតៗ ។
រមណីយដ្ឋានទាំងនេះភាគច្រើននៅតាមតំបន់ព្រៃភ្នំ
ជាពិសេសស្ថិតនៅតាមដងស្ទឹងសង្កែ ដែលហូរកាត់ស្រុកបាណន់
ស្រុករតនមណ្ឌល និងស្រុកសំឡូត ។
ដោយឡែករមណីយដ្ឋានបែបកែច្នៃវិញ លោកម៉ក់ ស៊ី
ណារ៉ា បានពិពណ៌នាថា
វាគឺជារមណីយដ្ឋានដែលយើងកែច្នៃរៀបចំតុបតែងឱ្យក្លាយជាតំបន់
ទេសចរណ៍ ឧទាហរណ៍ដូចជាតំបន់ទេសចរណ៍អាងកំពីងពួយនេះជាដើម ។ លោកថ្លែងថា
តំបន់ទេសចរណ៍អាងកំពីងកំពួយ ជាការកើតឡើងក្នុងសម័យខ្មែរក្រហម
(៣ឆ្នាំ ៨ខែ ២០ថ្ងៃ)
ដែលពួកមេដឹកនាំខ្មែរក្រហមកេណ្ឌមនុស្សរាប់សែននាក់ដាក់ប្រើកំលាំងបាយ
សុទ្ធសាធ ដើម្បីលើកទំនប់ទប់យកទឹកប្រើប្រាស់បង្កបង្កើនផល
ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះ
វាបានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតក្នុងខេត្តបាត់ដំបង ។
ប៉ុន្តែនៅតាមរមណីយដ្ឋានបែបធម្មជាតិខ្លះក៏មានការកែច្នៃបន្ថែម
ខ្លះៗដែឬ ដើម្បីឱ្យតំបន់នេះមានសោភ័ណភាពកាន់តែប្រសើរឡើង ។
ទោះជាបែបណា បើយោងតាមការផ្តល់ព័ត៌មានជាក់ស្តែង
នៅតាមតំបន់ទេសចរណ៍នីមួយៗ នៅក្នុងខេត្តបាត់ដំបង
គឺតំបន់ទេសចរណ៍ដែលពេញនិយមបំផុតនោះគឺមានតំបន់ទេសចរណ៍បុរាណប្រាសាទ
បាណន់ តំបន់ទេសចរណ៍ធម្មជាតិ និងបុរាណភ្នំសំពៅ
តំបន់ទេសចរណ៍កែច្នៃអាងកំពីងពួយ តំបន់ទេសចរណ៍បែបធម្មជាតិសេកសក
ជ្រលងបុព្វតា
និងការដើរទស្សនាផ្ទះបុរាណនៅក្នុងទីក្រុងបាត់ដំបងជាដើម ។
តំបន់ទេសចរណ៍
និងរមណីយដ្ឋាននានាត្រូវបានទទួលស្គាល់ថា
ជាសសរស្តម្ភមួយនៃសសរស្តម្ភទាំង៥
ដែលអាចទ្រទ្រង់ដល់ការអភិវឌ្ឍនៅខេត្តបាត់ដំបង នាពេលអនាគត
ឬក៏យើងអាចនិយាយបានថា
«វិស័យទេសចរណ៍មានសក្តានុពលខ្ពស់នៅក្នុងខេត្តបាត់ដំបង
ដោយសារតែនៅក្នុងខេត្តនេះ មានតំបន់ទេសចរណ៍ប្លែកៗជាច្រើន
ដែលមានសក្តានុពល និងលក្ខណៈពិសេសផេ្សងៗគ្នា» ។
នៅក្នុងអារម្ភកថារបស់លោកប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង
ដែលសរសេរនៅក្នុងសៀវភៅ «ផែនការអភិវឌ្ឍន៍
និងការការពារតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងខេត្តបាត់ដំបង» បានថ្លែងថា
«ទេសចរណ៍ជាវិស័យមួយដែលកំពុងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការជំរុញ
ល្បឿនរីកលូតលាស់នៃសេដ្ឋកិច្ចតាមរយៈផលប្រយោជន៍នៃទេសចរណ៍
បន្ទាប់ពីវិស័យកសិកម្ម» ។ លោកបានថ្លែងទៀតថា
«ដើម្បីជំរុញលើវិស័យនេះ ខេត្តបាត់ដំបងបានរៀបចំ
ឯកសារស្តីពីការអភិវឌ្ឍន៍
និងការការពារតំបន់ទេសចរណ៍ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ
អាជ្ញាធរដែនដី សង្គមស៊ីវិល
ត្រូវតែចូលរួមគឺក្នុងគោលបំណងជាមាគា៌ណែនាំមួយសំរាប់ការអភិវឌ្ឍ
និងការការពារតំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបងរបស់យើងប្រកបដោយ
ចីរភាព៕
ប្រភព: http://kohsantepheapdaily.com.kh
No comments:
Post a Comment